រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសមធម៌ ជូនស្ត្រីបម្រើសេវាក្រៅប្រព័ន្ធ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសមធម៌ ជូនស្ត្រីបម្រើសេវាក្រៅប្រព័ន្ធ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងកាត់បន្ថយភាពក្រីក្រតាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ ដោយបានផ្តល់ប័ណ្ណសមធម៌ រហូតដល់បងប្អូនដែលជាស្ត្រីបម្រើសេវាក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋផ្សេងៗ ។ ប័ណ្ណសមធម៌ មានគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគេ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។ ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែមទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូន ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាម មូលដ្ឋានសុខាភិបាលសាធារណះ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារផងដែរ៕
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ September 19, 2023

អត្ថបទទាក់ទង