រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលស្រុកស្រែអំបិល បានត្រៀមសម្រាប់រៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនរបស់ស្រុក មានទំហំប្រមាណ ១៥០ហិកតា មានទីតាំងស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលស្រុកស្រែអំបិល បានត្រៀមសម្រាប់រៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនរបស់ស្រុក មានទំហំប្រមាណ ១៥០ហិកតា មានទីតាំងស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។ លោកអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរឃុំ ស្រុក ត្រូវរៀបចំសិក្សា ពិនិត្យផលប៉ះពាល់ និងចុះបញ្ជីដីនេះឱ្យបានលឿន ព្រោះថ្នាក់ជាតិមានគម្រោងរៀបចំទីតាំងដីនេះ ធ្វើជាទីលានទុកដាក់សំរាម សំណល់រឹង ទីប្រជុំជនស្តង់ដារ សម្រាប់បម្រើដល់ស្រុកស្រែអំបិល ស្រុកបូទុមសាគរ ខេត្តកោះកុង និងស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ។
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ September 19, 2023

អត្ថបទទាក់ទង