រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរព័ត៌មាន ដើម្បីប្រសិទ្ធភាពការងារ

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំការិយាល័យទាំង៥ របស់មន្ទីរព័ត៌មាន ដើម្បីប្រសិទ្ធភាពការងារ ៖

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រសៀលថ្ងៃទី១៩ ខែកញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រធានការិយាល័យទាំង៥ របស់មន្ទីរព័ត៌មមានខេត្តកោះកុង និងមន្ត្រីគ្រប់ការិយាល័យ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារកន្លងមក និងជម្រុញគ្រប់ការិយាល័យជំនាញទាំង៥ បន្តយកចិត្តទុកដាក់ និងខិតខំបង្កើនកម្រិតសមត្តភាពជំនាញឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពការងារ។

លោកប្រធានមន្ទីរបានជម្រុញឱ្យការិយាល័យ ទាំង៥ និងមន្រ្តីក្នុងមន្ទីរ ត្រូវខិតខំ យកចិត្តទុកដាក់ ក្រោមការណែនាំចង្អុលបង្ហាញរបស់ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងទិសដៅដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារកិច្ចតាមស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត  និងសមិទ្ធផលដែលស្ថាប័នមន្ទីរសម្រេចបាន ៕

អត្ថបទទាក់ទង