រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
វេលាម៉ោង០៧និង០០នាទីព្រឹក
លោក អ៊ឹង វុន្នី នាយកឧទ្យានជាតិបទុមសាគរ និងលោក ហាក់ គុណ នាយករងឧទ្យានជាតិបទុមសាគរ
បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ២នាក់ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ
«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ជូនដល់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាព្រែកស្មាច់ ស្ថិតនៅ ភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

យុទ្ធនាការផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី៖

  • លោកស្រីក្រុមប្រឹក្សាឃុំកោះស្ដេចចំនួន ១រូប
  • លោកអនុភូមិព្រែកស្មាច់ចំនួន ១រូប
  • លោក ជ្រុន បូរា នាយកសាលាបឋមសិក្សាព្រែកស្មាច់ចំនួន ១រូប
  • លោកគ្រូ-អ្នកគ្រូចំនួន ៨រូប (ស្រី ៤រូប)
  • សិស្សានុសិស្ស សរុប១៩៥នាក់ (ស្រី ៨៥នាក់) ។

នៅវេលាម៉ោង ០៩.៣០នាទី
បន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាពាមកាយ ស្ថិតនៅភូមិពាមកាយ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ។

ដោយមានការអញ្ចើញចូលរួមពី៖

  • លោកស្រីក្រុមប្រឹក្សាឃុំភ្ញីមាសចំនួន ១រូប
  • លោកស្រីមេភូមីភ្ញីមាសចំនួន ១រូប
  • លោក សៀន សុរី នាយកសាលាបឋមសិក្សាពាមកាយចំនួន ១រូប
  • លោកគ្រូ-អ្នកគ្រូ សរុបចំនួន ៨រូប (ស្រី ៤រូប)
  • សិក្សានុសិស្ស សរុបចំនួន ១៦៦នាក់ (ស្រី ៨៧នាក់)

គោលបំណង

  • ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចសព្វថ្ងៃធ្វើយ៉ាងណាអោយបាន ១ឬ២ ថ្ងៃក្នុងមួយសប្ដាហ៍
  • ដើម្បីចូលរួមការពារនិងថែរក្សាអនាម័យបរិស្ថាន

អត្ថបទទាក់ទង