/ / /

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល សៀវភៅណែនាំស្តីពី ការអនុវត្តតម្រោងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (ផ្នែកទី២) ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគដ្ឋបាលថ្នាក់ក្រោមជាតិ(ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB)

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល សៀវភៅណែនាំស្តីពី ការអនុវត្តតម្រោងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (ផ្នែកទី២) ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគដ្ឋបាលថ្នាក់ក្រោមជាតិ(ធនធានធនាគារអភិវឌ្ឍន៍អាស៊ី ADB) ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីការ ផ្ដល់កិច្ចសន្យាសាងសង់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់ក្រុមហ៊ុនចំនួន ៣ រួមមាន:
១. ក្រុមហ៊ុន Taing Cheng Oing Construction& Import Export Co., Ltd . ២. ក្រុមហ៊ុន Seak ChheavLeng Enterprise Co., Ltd និង
៣. ក្រុមហ៊ុន Ung SimSia Construction Co., Ltd . ដើម្បីអនុវត្តការងារសាងសង់សម្រាប់គម្រោងរបស់រដ្ឋបាលក្រុងគោលដៅ និងដើម្បីឱ្យការអនុវត្តគម្រោងរបស់រដ្ឋបាលក្រុងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងបណ្តុះបណ្ដាលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងសម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ (ផ្នែកទី២)ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB) ជូនរដ្ឋបាលក្រុងគោលដៅ។
ទៅខាងសាលានេះបានរៀបចំឡើងនៅខេត្តព្រះសីហនុ វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ៍ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦