នៅសាលាឃុំជំនាប់ បានរៀបប្រជុំស្ដីពីកិច្ចពិភាក្សាលើកវេទិកាសហគមន៍ជាមួយសហគមន៍អេកូទេសចរតំបន់ស្ទឹងអារ៉ែង ហើយសុំទីតាំងលើកវេទិការនៅសាលាឃុំជំនាប់ស្តិតនៅភូមិច្រកឬស្សីឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង៕
+ដឹកនាំប្រជុំដោយ
-លោក សុខ វឿន មេឃុំជំនាប់
-លោក ជ្រាយ ធី ជំទប់ទី១
- មេភូមិ ពីរភូមិ ភូមិច្រកឬស្សី និងភូមិជំនាប់ និងសមាជិក
- លោកស្រី ញឹក ជឿន ប្រធានសហគមន៍ជនជាតិដើមភាគតិច
-លោក តូច សុផានី ប្រធានអង់ការសម្ព័នមិត្តសត្វព្រៃ
-លោក ឡុង កយ ប្រធានសហគមន៍អេកូទេសចរស្ទឹងអារ៉ែង សមាសភាពចូលរួមសរុប ១៦នាក់ ស្រី៤នាក់
ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣