រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងរដូវនេះ ជារដូវវស្សាបណ្តាលឱ្យភ្នាក់ងារចម្លង មានឱកាសចម្លងជំងឺនានា ជាពិសេសជំងឺគ្រុនចាញ់តែម្តង ក្នុងនាមអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងទាំងឡាយ ដោយឡែកជំងឺគ្រុនចាញ់តែម្តង លោក លោកស្រីត្រូវបន្តអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃជំងឺគ្រុនចាញ់ ទៅដល់សហគមន៍ ប្រជាពលរដ្ឋ ជាប្រចាំផងដែរ។ ក្នុងករណីផ្ទុះជំងឺត្រូវបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។ ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវអនុវត្ត នូវតួនាទី ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន និងទទួលបានលទ្ធផលល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានមិនមានជំងឺគ្រុនចាញ់បន្តទៀត៕
ថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ September 20, 2023

អត្ថបទទាក់ទង