រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការរៀបចំមហាសន្និបាទបូកសរុបការងារ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង អណត្តិ៦ឆ្នាំ លើកទី៣ និងទិសដៅការងារសម្រាប់អណត្តិ៦ឆ្នាំ លើកទី៤ និងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ ។

ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០៣។

នៅថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីពេទ្យបង្អែកខេត្តកោះកុង និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងលោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យ ព្រមទាំងវេជ្ជបណ្ឌិតទាំងអស់នៅក្នុងមន្ទីរពេទ្យនិងនៅតាមមូលដ្ឋានសុខាភិបាលផ្សេងៗទូទាំងខេត្តកោះកុង បានចូលរួមក្នុងមហាសន្និបាទបូកសរុបការងារ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង អណត្តិ៦ឆ្នាំ លើកទី៣ និងទិសដៅការងារសម្រាប់អណត្តិ៦ឆ្នាំ លើកទី៤ និងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡាំ អេងហួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ។
នៅថ្ងៃនេះដែរ មានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុងថ្មី និងមានការចូលរួមធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ព្រាប សុភណ្ណារិទ្ធ អនុប្រធានផ្នែកសម្ភព និងរោគស្ត្រី និងលោកវេជ្ជ្ជបណ្ឌិត ខឿន ស័ក្តិសុគន្ធ ប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

អត្ថបទទាក់ទង