/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះចុះចែកម៉ាស់ ចំនួន ១,០០០ ម៉ាស់ នឹងផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល(០៣៩) ក្នុងមូលដ្ឋានឃុំថ្មស

28/03/2020 (7::30 am)
————————————-
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីសាលាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកអធិការរងនគរបាលស្រុក កម្លាំងនគរបាលឃុំថ្មស អាជ្ញាធរឃុំថ្មស មេភូមិ តំណាងមណ្ឌលសុខភាពថ្មស យុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស ស យ ក ចុះផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីដាក់ខ្លួនអោយនៅដាច់ដោយឡែកក្នុងរយះពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ តាមភូមិ និងចុះសួរសុខទុក្ខ ចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងបរិវេណផ្សារថ្មស ដើម្បីបង្ការការពារឆ្លងពីជំងឺ covid-19 ចំនួន ១,០០០ម៉ាស់ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
————————————
ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០
March 28, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញ «ចុះត្រួតពិនិត្យបញ្ជីវត្តមាន និងការប្រើប្រាស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង» នៅមណ្ឌលសុខភាពឬស្សីជ្រុំ មណ្ឌលសុខភាពជីផាត និងមណ្ឌលសុខភាព យន្ដ មីន ជ្រោយស្វាយ នៃស្រុកថ្មបាំង និងស្រុកស្រែអំបិល

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខសពឪពុកលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាលសាលាខេត្តកោះកុង នៅគេហដ្ឋានភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    17/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    17/03/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

  • ហេង គីមឆន/
    17/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ហែម ភឿង មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    លោក​ លីម​ ភឿន​ អភិបាលរងស្រុក​កោះកុង​ អញ្ជើញ​ចូលរួម​វគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting)