រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជូនដល់អាជីវករ ដែលជាម្ចាស់អាជីវកម្ម សិប្បកម្ម ក្នុងសង្កាត់ទាំង៣នៃក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជូនដល់អាជីវករ ដែលជាម្ចាស់អាជីវកម្ម សិប្បកម្ម ក្នុងសង្កាត់ទាំង៣នៃក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ទួន ភារម្យ អភិបាលរងនៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដែលមានសមាសភាពចូលរួមសរុបចំនួន ៨០នាក់ ស្រ្តី១៥នាក់ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង ។ ដោយម្ចាសអាជីវកម្ម សិប្បកម្មមានដូចជា៖ 

- ផ្ទះត្រចៀកកាំចំនួន ១៧នាក់ 

- សិប្បកម្មធ្វើដែកចំនួន ៣នាក់

- ផ្ទះសំណាក់ចំនួន ២នាក់

- សិប្បកម្មផលិតទឹកកកចំនួន ២នាក់

- សិប្បកម្មទឹកសុទ្ធចំនួន ២នាក់

- អាជីវកម្មជីកអាចម៍ដីចំនួន ៣នាក់

- បន្ទប់ពិនិត្យ និងព្យាបាលជម្ងឺទូទៅចំនួន ៣នាក់

- សិប្បកម្មឥដ្ឋចំនួន ២នាក់

- ដេប៉ូចែកចាយគ្រឿងសំណង់គ្រប់ប្រភេទចំនួន ៣នាក់

- ចំណតតាក់ស៊ីចំនួន ១រូប

- សិប្បកម្មជាងក្រឡឹងគ្រឿងម៉ាស៊ីនចំនួន ៥នាក់

* គោលបំណង៖

- ដើម្បីឱ្យម្ចាស់អាជីវកម្ម សិប្បកម្ម បានបញ្ជ្រាបពីច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្ត 

- ចូលរួមរៀបចំធ្វើបែបបទ លិខិតអាជីវកម្មឲ្យបានគ្រប់ៗគ្នា ។ 

 ដោយធ្វើបទបង្ហាញលើច្បាប់មួយចំនួនដូចជា៖

- ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ

- អនុក្រឹត្យស្តីពីត្រួតពិនិត្យការបំពុលទឹក

- អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង

- បង្ហាញពីក្រមបរិស្ថាន និងធនធានធម្មជាតិ

ក្នុងនោះដែរមន្ទីរបរិស្ថានខេត្ត បានអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយថង់ប្លាស្ទិក ដោយរៀបចំជាវីដេអូខ្លីទៅលើការកាត់បន្ថយថង់ប្លាស្ទិក និងបានឱ្យម្ចាស់អាជីវកម្ម សិប្បកម្ម ចូលរួមប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ។ ដោយលទ្ធផលទទួលបានគឺ៖

- ម្ចាស់អាជីវកម្ម និងសិប្បកម្មមានការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានដែលក្រុមការងារធ្វើបទបង្ហាញទាំង៤ខាងលើ

- ចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាន ទៅលើសេវាសាធារណៈ

អត្ថបទទាក់ទង