/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន២០គ្រួសារ ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

28/03/2020 (10:00 am)
————————————-
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន២០គ្រួសារ ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ដោយមានអញ្ជើញចូលរួមពី លោកស្រីអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកអធិការរង អាជ្ញាធរឃុំថ្មស មេភូមិចំលងគោ កម្លាំងនគរបាលឃុំថ្មស យុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស ស យ ក

លោកអភិបាលស្រុក ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល

នាឱកាសនោះលោកអភិបាលស្រុក បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ២០គក្រ មី១០កញ្ចាប់ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ និងថវិកា ៣០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំថ្មស ចំនួន ២០,០០០រៀល និងលោក តូ នីពៅ ចំនួន ១០,០០០រៀល)

ប្រភព:អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
————————————
ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០
March 28, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញ «ចុះត្រួតពិនិត្យបញ្ជីវត្តមាន និងការប្រើប្រាស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង» នៅមណ្ឌលសុខភាពឬស្សីជ្រុំ មណ្ឌលសុខភាពជីផាត និងមណ្ឌលសុខភាព យន្ដ មីន ជ្រោយស្វាយ នៃស្រុកថ្មបាំង និងស្រុកស្រែអំបិល

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខសពឪពុកលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាលសាលាខេត្តកោះកុង នៅគេហដ្ឋានភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    17/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    17/03/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

  • ហេង គីមឆន/
    17/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ហែម ភឿង មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    លោក​ លីម​ ភឿន​ អភិបាលរងស្រុក​កោះកុង​ អញ្ជើញ​ចូលរួម​វគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting)