ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង០០នាទីព្រឹក: លោក អុឹង វុន្នី នាយកឧទ្យានជាតិបទុមសាគរ និងលោក ប្រាវ រុន នាយករង បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ៤នាក់ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រេីប្រាស់ថង់ប្លាស្ទិកទេ» ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាជីត្រេះ ស្ថិតនៅ ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ដែលមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សសរុប ១៥១នាក់ (ស្រី ៧០នាក់) ។
គោលបំណង:
- ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិក
- ដើម្បីចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន ។