រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី៖ ការប្រឡងប្រណាំងការស្មូតកំណាព្យ និងសរសេរតែងនិពន្ឋ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការិយាល័យល័យជំនាញដើម្បីប្រជុំពាក់ព័ន្ឋនឹងប្រធានបទ ការប្រឡងប្រណាំងការស្មូតកំណាព្យ និងសរសេរតែងនិពន្ឋ អបអរសាទរទិវាគ្រូបង្រៀន០៥ តុលា ឆ្នាំ២០២៣ ថ្នាក់ខេត្ត ដែលការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ លទ្ឋផលនៃការប្រជុំ៖

១. ធ្វើការកំណត់គណៈកម្មការប្រឡង។

២. កំណត់កាលបរិច្ឆទថ្ងៃប្រជុំជាមួយអ្នកពាក់ព័ន្ឋមុនថ្ងៃប្រឡង។

ថ្ងៃពុធ ១៣រោច​ ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ៖ ឡុច​ ភារុន

អត្ថបទទាក់ទង