រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ហាក់ ស៊ីម អភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប បានដឹកនាំក្រុមការងារមកទទួលទេយ្យទានពី ព្រះតេជគុណ សន អូន ព្រះ​គ្រូចៅអធិការវត្តពាមក្រសោប

លោក​ ហាក់ ស៊ីម អភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប បានដឹកនាំក្រុមការងារមកទទួលទេយ្យទានពី ព្រះតេជគុណ សន អូន ព្រះ​គ្រូចៅអធិការវត្តពាមក្រសោប បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ ក្នុងនោះរួមមានអង្ករ៦បាវ ស្មើ៣០០គ.ក មីម៉ាម៉ា៨កេស ទឹកត្រី៨០ដប ស្កសរ៤០គ.ក ទឹកសុទ្ធ ១០០យួរ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា​សម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោក​អភិបាលលងស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជ​គុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទាន​ជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា។
ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង