រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានចុះធ្វើវេទិការសាធារណៈផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ/ ឃុំ មានសុវត្តិភាព ៧ចំនុច នៅសាលាបឋមសិក្សារុងផ្លាមកេសន

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣

លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង ដឹកនាំ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើវេទិកាសារធារនណៈផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្តិភាពទាំង៧ចំនុច ០១លើក ដល់សិស្សបឋមសិក្សារូងផ្លាមកេសនស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងបានផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម ÷

១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក

៣.ស្តីពី ការបង្ការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ

៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។

៥.ផ្សព្វផ្សាយបែបបទនៃការផ្តល់ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងសេចក្តីជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងផ្តល់ថ្មី

៦. ស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។

???????? វេទិការខាងលើមានសិស្សនិងអ្នកគ្រូចូលរួមសរុបចំនួន  និង ៣៣នាក់ ស្រី១៨ នាក់ កម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង ៤៥ នាទី ថ្ងៃខែឆ្នាំដដែល។

អត្ថបទទាក់ទង