រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ(ខេត្ត) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ(ខេត្ត) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ សរុប២៥នាក់។

គោលបំណង នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យលទ្ធផលការងារដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ ការនេសាទខុសច្បាប់ និងធនធានរ៉ែនានា ក្នុងភូមិសាស្រ្តខេត្តកោះកុង កំណត់បញ្ហាប្រឈម និងទិសដៅផែនការបន្ត ក្នុងនោះក៏មានការពិភាក្សាអំពីប្រព័ន្ធរបាយការណ៍ប្រចាំថ្ងៃ និងការបូកសរុបប្រចាំខែ ដើម្បីរាយការណ៍ ជូនថ្នាក់ជាតិ បានទាន់ពេលវេលា និងមានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព៕
ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ September 12, 2023

អត្ថបទទាក់ទង