រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) បានផ្តល់សម្ភារមួយចំនួន ដល់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣

លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ និង លោក លី ហេង ប្រធានការិយាល័យសហគមន៍មូលដ្ឋាន តំណាងមន្ទីរបរិស្ថានខេត្តកោះកុង ព្រមទាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃពាមក្រសោប និង អង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) បានចូលរួមប្រគល់សម្ភារ អូប័រ៤០សិបសេស ចំនួន ៣គ្រឿង ដល់សហគមន៍តំបន់ការពារធម្មជាតិដូចខាងក្រោម

១. សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

២. សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ

៣. សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ

និងប្រគល់សម្ភារ ល្បាតដល់សហគមន៍នេសាទចំនួន ៣សហគមន៍

១. សហគមន៍នេសាទ ឃុំជ្រោយប្រស់

២. សហគមន៍នេសាទ ឃុំព្រែកខ្សាច់

៣. សហគមន៍នេសាទ ឃុំពាមក្រសោប

សមាសភាពចូលរួមមានខាងក្រោម

តំណាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល មេប៉ុស្តិ៍រដ្ឋបាលឃុំពាមក្រសោប សរុបចំនួន ២៨នាក់ (ស្រី ៣នាក់) ។

អត្ថបទទាក់ទង