ការចែករំលែកចំណេះដឹង ផ្នែកវិស័យព័ត៌មាន ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងប្រសិទ្ឋភាពការងារកាន់តែល្អប្រសើរ។ តាមការណែនាំ ចង្អុលបង្ហាញ របស់ ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដែលមានការចូលរូម លោកស្រីប្រធានការិយាល័យវិទ្យុ និងការិយាល័យ រដ្ឋបាលដែលបានគាំទ្រឯកភាព តបឆ្លើយសំណូមពរ និងសម្របសម្រួល ជំរុញឲ្យការចែករំលែកដឹង ជូនដល់បងប្អូនមន្រ្តីពាក់ព័ន្ឋប្រព្រឹត្តទៅរលូន ក្រោមការចែករំលែលដោយ លោក ឈឹម មករា អនុប្រធានការិយាល័យ ទូរទស្សន៍ ។