រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច​លោក​ ស៊ន​ ស្រិញ​ ជំទប់ទី​១​ បានអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាល​ និងអប់រំផ្សព្វផ្សាយស្ដីពី​ ការអភិរក្សអណ្ដេីកសមុទ្រកម្ពុជា​

រដ្ឋបាលឃុំកោះស្ដេច​

តាមការចាត់តាំងពីលោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី​១​ បានអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាល​ និងអប់រំផ្សព្វផ្សាយស្ដីពី​ ការអភិរក្សអណ្ដេីកសមុទ្រកម្ពុជា​ និងមានការអញ្ជេីញចូលរួមជាគណៈអធិបតី លោក​ នូ​ ង៉ុយ​ នាយផ្នែកជលផលពាមក្រសោប​​ ដោយមានការសម្របសម្រួលពីមន្រ្តីមកពី​អង្គការសត្វព្រៃ​ និងរុក្ខជាតិ​ (Fauna&Flora)​ ស្ថិតនៅសាលាឃុំកោះស្ដេច​។ គោលបំណងនៃ​វគ្គបណ្ដុះបណ្ដាលនេះ​ គឺដេីម្បីផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់​ឱ្យយល់ដឹងពីច្បាប់ជលផលេីប្រភេទសត្វកំពុងរងគ្រោះថ្នាក់​ និងការអភិរក្សអណ្ដេីកសមុទ្រ​ ព្រមទាំងផ្ដល់នូវចំណេះដឹងដល់ប្រជានេសាទក្នុងការជួយសង្គ្រោះអណ្ដេីកសមុទ្រពេលជាប់ឧបករណ៍នេសាទដោយចៃដន្យ​ និងដេីម្បីចូលរួមអភិរក្ស​ ផ្សព្វផ្សាយលេខសង្គ្រោះអណ្ដេីកសមុទ្រ​ (០៩៣​ ៨៨​ ៩១​ ០៤)​ ដល់ប្រជានេសាទក្នុងសហគមន៍​ និងក្រៅសហគមន៍។

ថ្ងៃព្រហស្បតិ៍​ ៧រោច ខែស្រាពណ៍​ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង