រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសូមវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំ(ពីដើមអាកាស្យា និងដើមប្រេងខ្យល់..) ស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសូមវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំ(ពីដើមអាកាស្យា និងដើមប្រេងខ្យល់..) ស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចគាំទ្រ គម្រោងវិនិយោគបង្កើតរោងចក្រនេះ ដើម្បីជំរុញការលើកទឹកចិត្តខ្ពស់ដល់សហគ្រាសធនតូច និងមធ្យមបន្ថែមទៀត ពិសេសជំរុញបណ្តាសហគ្រាសដែលបង្កើតឡើងនៅខេត្តជាប់ព្រំដែន ដែលអាច ផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុក។
ក្នុងនោះលោកបណ្ឌិតអភិបាលរងខេត្ត បានផ្តល់ការណែនាំដូចខាងក្រោម៖
១.គាំទ្រចំពោះគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំ តែសូមឱ្យក្រុមហ៊ុនបំពេញ ឯកសារពាក់ព័ន្ធនានាឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់
២.រដ្ឋបាលខេត្ត នឹងជួយសម្របសម្រួល ជាមួយក្រុមហ៊ុន និងអ្នកពាក់ព័ន្ធដើម្បីឲ្យគម្រោងអាចចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងអនុគណៈកម្មាធិការវិនិយោគខេត្តកោះកុង
៣.អនុគណៈកម្មាធិការវិនិយោគខេត្តនឹងរកពេលវេលាសមស្រប ដើម្បីចុះពិនិត្យទីតាំងស្នើសូមជាក់ស្តែង។
នៅសាលមហោស្រពខេត្ត។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023

អត្ថបទទាក់ទង