រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ហួត ដានី ស្នើសូមចុះបញ្ជី ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីទំហំប្រមាណ ៧,៨ហិកតា ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមការពិនិត្យផ្ទៀងផ្ទាត់លើផែនទីបង្ហាញទីតាំងដី និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងដីដែលស្នើសូមចុះបញ្ជីនេះ មានមួយផ្នែកធំស្ថិតនៅក្នុងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីរដ្ឋគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមួយផ្នែកទៀត ទំហំប្រមាណជាង ១ហិកតា ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីការប្រជុំពិភាក្សា និងការពិនិត្យផ្ទៀងផ្ទាត់ លោក សុខ សុទ្ធី អភិបាលរងខេត្តបានណែនាំដូចខាងក្រោម៖
១- ទីតាំងដីដែលស្ថិតនៅក្នុងតំបន់គម្របព្រៃឈើឆ្នាំ២០០២ គឺជាដីរដ្ឋ រដ្ឋបាលខេត្តមិនអាចអនុញ្ញាតឱ្យចុះបញ្ជីជាដីឯកជនទេ
២- ចំពោះទីតាំងដីទំហំប្រមាណជាង ១ហិកតា ស្ថិតក្នុងតំបន់កាត់ឆ្វៀល មន្ត្រីជំនាញភូមិបាលស្រុកបូទុមសាគរ ត្រូវចុចនិយាមកាដី តំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តនីតិវិធីបន្ត ។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023

អត្ថបទទាក់ទង