រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រីហ៊ីម សុភ័ណ នាយករដ្ឋបាលក្រុង លោកស្រីស៊ឹម ចាន់លីណា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី”ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤” និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពី “ការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់”

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង លោកស្រី ស៊ឹម ចាន់លីណា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី"ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤” និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពី "ការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់”។ វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំគម្រោងថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ចាំងយន្តការគាំទ្រជាប្រចាំរបស់ថ្នាក់ជាតិដល់កិច្ចដំណើរការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅរាជធានីភ្នំពេញ វេលាម៉ោង៨: ០០នាទីព្រឹក ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង