រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បាន អញ្ជើញចូលរួមទទួល ស្វាគមន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ក្នុងទស្សនកិច្ចមានគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការរៀបចំសហគមន៍តំបន់ ការពារធម្មជាតិ

ឃុំតាតៃក្រោម,ថ្ងៃអាទិត្យ ៣ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ អញ្ជើញចូលរួមទទួល ស្វាគមន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ចុះមកទស្សនកិច្ចមានគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការរៀបចំសហគមន៍តំបន់ ការពារធម្មជាតិ ការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ពិភាក្សាអំពីការប្រឈម និងតម្រូវការចាំបាច់នានាក្នុងការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព។ សមាសភាពចូលរួម សរុបចំនួន១១៥នាក់ ស្រី ៧៥នាក់ នៅចំណុចវត្តពោធិគិរីមនោរម្យ ហៅវត្តតាតៃភូមិដូង ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង