លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារដែលបាន អនុវត្តកន្លងមក ដើម្បីរាយការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផ្តោតសំខាន់លើ៖ ទី១.ការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លី ទី២. ការងារនគរូបនីយកម្មនិងសំណង់ ទី៣.ការងាររៀបចំផែនការរៀបចំដែនដី ផែនការប្រើប្រាស់ដីនិងប្លង់គោលប្រើប្រាស់ដី ទី៤.ការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច និងទី៥.កាតផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំជាន់ទី១ នៃមន្ទីរ។