រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច​ បាននាំយកថវិការបស់រដ្ឋបាលឃុំ​ និងថវិកាដែលបានកៀគរពីក្រុមប្រឹក្សាឃុំសរុបចំនួន​ ១,៣០០,០០០រៀល​ មកប្រគល់ជូនដល់សាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

​ តាមការចាត់តាំងរបស់លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ ​បាននាំយកថវិការបស់រដ្ឋបាលឃុំ​ និងថវិកាដែលបានកៀគរពីក្រុមប្រឹក្សាឃុំសរុបចំនួន​ ១,៣០០,០០០រៀល​ មកប្រគល់ជូនដល់សាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច​ សម្រាប់ប្រេីប្រាស់ក្នុងការសាងសង់រោងដោលដេីម្បីសម្រួលដល់ការខ្វះខាតបន្ទប់រៀនរបស់សាលា​​ ដោយសារតែអគារសិក្សាចាស់​ មានសភាពទ្រុឌទ្រោមខ្លាំងមិនអាចបង្រៀនបាន​តទៅទៀត ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។ រដ្ឋបាលឃុំ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​សប្បុរសជនទាំងអស់​ សូមមេត្តាជួយឧបត្ថម្ភដល់សាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច​ ដេីម្បីយកថវិកាមកសាងសង់រោងដោលប្រេីប្រាស់ជាបន្ទប់សម្រាប់សិស្សានុសិស្សមានបន្ទប់រៀនបណ្ដោះអាសន្ន​ នៅពេលដែលសាលាមិនទាន់ទទួលបានអគារសិក្សាថ្មី។

ថ្ងៃអង្គារ​​ ១៣កេីត​ ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង