រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី « គោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ »

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី « គោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ »


លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ពិតណាស់ រយៈពេល០១ ថ្ងៃ គឺពិតជាមានរយៈពេលខ្លីបន្តិច ដែលក្រុមគ្រូឧទ្ទេសរបស់យើងមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ឲ្យបានក្បោះក្បាយគ្រប់ជ្រុងជ្រោយនោះឡើយ ក៏ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះ គឺបានបង្ហាញនូវលក្ខណៈទូទៅ ដើម្បីជាមូលដ្ឋាន និងជាទុនក្នុងការយកទៅបំពេញការងារនៅក្នុងអង្គភាពផ្ទាល់។ ខ្ញុំសង្ឃឹមថា លោក លោកស្រីទាំងអស់ ពិតជាអាចយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារនៅអង្គភាពខ្លួនផ្ទាល់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គណនេយ្យភាព និងរក្សាបាននូវគុណតម្លៃក្នុងនាមជាថ្នាក់ដឹកនាំ ពោលគឺខិតខំបំពេញការងារនៅក្នុងអង្គភាពរបស់ខ្លួនឲ្យបានល្អប្រសើរ សំដៅធានាបាននូវការគ្រប់គ្រងធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងពង្រឹងការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ខ្ញុំសូមផ្តល់ជាគោលការណ៍មួយចំនួនដូចខាងក្រោម៖
១.ត្រូវខិតខំស្វែងយល់ និងផ្តល់ព័ត៌មានត្រឡប់ អំពីការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
២.រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព លើការងារគ្រប់គ្រង និងចាត់ចែងបុគ្គលិក។
៣.ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ត្រូវសម្របសម្រួល គាំទ្រ ដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានមនុស្ស ឲ្យស្របតាមគោលការណ៍កំណត់។
៤.ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ត្រូវរៀបចំសម្រិតសម្រាំងជ្រើសរើសវគ្គបណ្តុះបណ្តាល ដែលមានសារសំខាន់ និងជាតម្រូវចាំបាច់ក្នុងការប្រើប្រាស់នៅមូលដ្ឋាន ដើម្បីផ្តល់ជូនក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់អស់លោក លោកស្រី សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និង សូមប្រកាសបិទវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីពេលនេះតទៅ៕

ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣August 28, 2023

អត្ថបទទាក់ទង