លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតិក្នុងសកម្មភាពមនុស្សធម៌ (CSR) ដឹកនាំដោយឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខាបច្ចេកទេស នាំមកប្រគល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង។
ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃចន្ទ១២កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣