រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រូបណ្តុះ​បណ្តាលថ្នាក់មន្ទីរសុខាភិបាល​ និងស្រុកប្រតិបត្តិស្មាច់មានជ័យបានដឹកនាំសិក្ខាកាមទាំង១២​នាក់ដែលមកពី​ មណ្ឌលសុខ​ភាពស្ទឹងវែង​ ប៉ាក់ខ្លង​ នាងកុក​ និងមណ្ឌលសុខ​ភាពត្រពាំង​រូង​ ចុះអនុវត្តន៍ជាក់ស្តែង​ នៅមណ្ឌលសុខភាព​ស្ទឹងវែង​ ដេី​ម្បីស្រាវជ្រាវលេី​ប្រជាជនគោលដៅអាយុចាប់ពី៤០ឆ្នាំឡេីង​ បានចំនួន​២៥នា​ក់ រកមេី​លអ្នកលេីសសម្ពាធឈា​ម​ និងអ្នកជំងឺទឹកនោម​ផ្អែ​ម​

ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
August 17, 2023

គ្រូបណ្តុះ​បណ្តាលថ្នាក់មន្ទីរសុខាភិបាល​ និងស្រុកប្រតិបត្តិស្មាច់មានជ័យបានដឹកនាំសិក្ខាកាមទាំង១២​នាក់ដែលមកពី​ មណ្ឌលសុខ​ភាពស្ទឹងវែង​ ប៉ាក់ខ្លង​ នាងកុក​ និងមណ្ឌលសុខ​ភាពត្រពាំង​រូង​ ចុះអនុវត្តន៍ជាក់ស្តែង​ នៅមណ្ឌលសុខភាព​ស្ទឹងវែង​ ដេី​ម្បីស្រាវជ្រាវលេី​ប្រជាជនគោលដៅអាយុចាប់ពី៤០ឆ្នាំឡេីង​ បានចំនួន​២៥នា​ក់ រកមេី​លអ្នកលេីសសម្ពាធឈា​ម​ និងអ្នកជំងឺទឹកនោម​ផ្អែ​ម​ ដែ​លក្នុង​នោះមានត្រៀមលេីស​សម្ពាធឈាម០៥រូប​ អ្នកលេីស​សម្ពាធឈាម​០៤រូប​ អ្នកបម្រុងកេីតជំងឺ​ទឹកនោម​ផ្អែ​មៈ​​៥រូប​ អ្នកកេីតជំងឺទឹកនោម​ផ្អែម០៣​រូ​ប​ ក្នុងនោះ​ បានបញ្ជូនទៅមន្ទីរពេ​ទ្យបង្អែកខេត្តកោះកុង០២​នាក់(​១​នាក់លេីសជាតិស្ករខ្ពស់​>​៣០​០​​មក្រ/ដល.​ ១នាក់​ទៀតមាន​ផលវិបាក​ ហេីមជេីង)​ ។ ការបង្វឹកចុះជាក់ស្តែងនេះ​ មានគោលបំណងឲ្យសិក្ខាកាមចេះកត់ត្រា​ ចេះសួររកប្រវត្តិ​ ចេះគណនាBMI ចេះវាយតម្លៃហានិភ័យនៃជំងឺមិនឆ្លង​ ចេះធ្វេីរោគវិនិច្ឆ័យតាមរយៈការពិគ្រោះពីចម្ងាយ​ ចេះផ្តល់ឱសថ​ ចេះបញ្ជូនក្នុងករណីដែលត្រូវបញ្ជូននិងចេះបញ្ចូលពត៌​មានទៅក្នុងប្រព័ន្ធកត់ត្រាអេឡិចត្រូនិកEMR ចេះ​ ។

អត្ថបទទាក់ទង