រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ អញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅឃុំតាតៃក្រោម

ស្រុកកោះកុង ៖ កាលពីព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ១.៧គីឡូម៉ែត្រ មានទីតាំងស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំតាតៃក្រោម​។ 

សមាសភាពចូលរួមមាន​មន្រ្តីបច្ចេកទេសសាលាខេត្ត​លោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។​ 

-ផ្លូវបេតុង មានក្រុមហ៊ុន​ចូលរួម​ដេញថ្លៃរួមមាន ៖

១.លឹម ពិសិដ្ឋ

២.ចំរើន រតនៈលីលី

៣.សម្បត្តិ ស្រីលីន 

ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុន​ដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លឹម ពិសិដ្ឋ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ១៨០ ០០០ ០០០៛​(​មួយរយប៉ែតសិបលាន រៀលគត់)

អត្ថបទទាក់ទង