/ / / / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមអន្តរាគមន៍ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋស្នើសូមអន្តរាគមន៍ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើសំណើរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ស្នើសូមអន្តរាគមន៍ដោះស្រាយ ករណីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ក្បាលដីដែលជាប់ពាក្យបណ្តឹងរបស់មន្ទីរទាំងបីគ្រួសារ មានចំនួន ៥ក្បាលដី គឺក្បាលដីលេខ ៨៧២, ៨៤៩, ១២៨៨, ១២៨៩, និងក្បាលដីលេខ១២៩០ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១-ចំពោះករណីក្បាលដីលេខ ៨៧២ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងម្ចាស់សំណើ ត្រូវសហការគ្នា និងពិនិត្យផ្ទៀតផ្ទាត់លើឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់
២-ចំពោះក្បាលដីលេខ ៨៤៩៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យលើប័ណ្ណកម្មសិទ្ធិដីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចតំឡើងផែនទីបង្ហាញឱ្យឃើញពីទំហំដីដែលជាន់គ្នា (ត្រួតគ្នា)ជាមួយដីប្រជាពលរដ្ឋ
៣-ករណីក្បាលដីលេខ ៨៧២ និងក្បាលដីលេខ ៨៤៩ នឹងត្រូវរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយនៅពេលបន្ទាប់ បន្ទាប់ពីមន្ទីរជំនាញបានរៀបចំ ពិនិត្យ ផ្ទៀងផ្ទាត់រួចរាល់។
៤-ចំពោះក្បាលដីលេខ ១២៨៨, ១២៨៩, និងក្បាលដីលេខ១២៩០ ដោយសារទីតាំងដីនេះ ត្រូវបានរដ្ឋបាលខេត្តធ្លាប់បានធ្វើសំណើគោរពស្នើសូមគោលការណ៍ដោះស្រាយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចហើយ ដូច្នេះ គឺត្រូវរង់ចាំការឆ្លើយតបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល August 24, 2023

អត្ថបទផ្សេងទៀត

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    01/10/2026

    ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧

  • ហេង គីមឆន/
    01/10/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ទៀ សុរ:ឆ័យ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពនៅទីតាំងចែកពាក្យសូមចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/10/2026

    លោក ទី យោង មេឃុំដងពែង បានចាត់លោក កៅ ប៊ុនថាន់ ជំទប់ទី១ ឃុំដងពែង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកភូមិ អញ្ជើញចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព លោកស្រី រ៉ា ស្រីរ័ត្ន និងលោក សៅ ហេងហ៊ួ ដែលជាគូស្វាមីភរិយា និងបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

  • ហេង គីមឆន/
    01/10/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល

  • មន្ទីរអប់រំ យុវជន និងកីឡា/
    01/10/2026

    សេចក្តីជូនដំណឹង ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦