/ / / / /

សារលិខិតជូនពរ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង ចូលកាន់តំណែងជាសមាជិករដ្ឋសភា នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចូលកាន់តំណែងជាសមាជិករដ្ឋសភា នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំបាទ យក់ សង្វាត ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរ បវរថ្លៃថ្លា សិរីសួស្តី ជ័យមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឱ្យសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជុន្មាយុយឺនយូ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្ដរ៍តរៀងទៅ។

ឆ្លៀតឱកាសដ៏ឧត្តុងឧត្តមក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់ប្រពៃណី មុនចាប់ផ្ដើមដំណើរការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅចំនួន១ខ្នង កម្ពស់២ជាន់ (Eo, E1)  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ អគារនេះជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដោយមានការគៀរគរការចូលរួមថវិកាសាងសង់ពីសំណាក់សប្បុរជនមួយចំនួនទៀត។

  • ហេង គីមឆន/
    15/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីវឌ្ឍនភាព របស់គម្រោងការបង្កើនភាពធន់នឹងអាកាសធាតុតាមរយៈការវិនិយោគហេដ្ឋរចនាសម្ព័ន្ធខ្នាតតូច

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    លោកស្រីគ្រូពេទ្យ​ ប៉ែន​ អ៊ុងវីរ៉ា​ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធ​ក្រោមឱវាទ ទទួលស្វាគមន៍ និង​ពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឈមណ្ឌលជាតិគាំពារមាតា​ និងទារកបន្ទាប់ពីចុះអភិបាលការផ្តល់សេវាសុខភាពបន្តពូជ​ សុខភាពមាតា​ និងទារក នៅខេត្តកោះកុង​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ប្រគល់​ឃីតសង្គ្រោះបឋម ឱសថ សម្ភារៈ​ចាំបាច់មួយចំនួន ដល់វីរកងទ័ពជើងទឹកជួរមុខ ប្រចាំការភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    ថ្នាក់ដឹកនាំមន្ទី​រសុខាភិបាល ការិយាល័យ​ជំនាញទាំងបួន មន្ទីរពេទ្យបង្អែក ការិយាល័យ​សុខាភិបាលស្រុកប្រតិបត្តិ មណ្ឌល​សុខភាព និងមន្ត្រីសុខាភិបាល​ខេត្តកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល តាមរយៈ​ប្រព័ន្ធវីដេអូzoom