តាតៃក្រោម,ថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣
លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោកស្រី អ៊ុន កន្និកា ជំទប់ទី១ លោក ហួន ណាក់ ជំទប់ទី២ លោកស្រី ស៊ើត សុខុម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ លោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ និងលោក បាន ចាន្នារិទ្ធិ ប្រធានស្ដីទីប៉ុស្ដិ៍សុខភាពតាតៃ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ ផល ស្រីពៅ ភេទស្រី ដែលគ្រោះថ្នាក់ចរចរណ៍ បាក់ភ្លៅខាងឆ្វេង កំពុងសម្រាកព្យាបាលនៅផ្ទះ និងបានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ។