ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កម្លាំងអធិការ ស្រុក លោកស្រីមេឃុំ និងមេភូមិទួលគគីរលើ បានចុះពិនិត្យ រណ្ដៅអាចម៍ដី របស់ឈ្មោះ ម៉ក់ ផ្លងដា ដោយបានណែនាំក្រុមការងារ អោយក្រុមវិស្វកម្ម លេខ178 ដែលធ្វើការជីករណ្ដៅអាចម៍ដី និងដឹកយកទៅចាក់នៅភូមិ ព្រែកស្វាយ សង្កាត់ស្ទឹងវែង (ចំណុចឆ្មាបាត់) កុំអោយ បើកបរលឿន ដាក់ដីកុំអោយហ៊ាជ្រុះ និងធ្វើកាស្រោចទឹកតាមផ្លូវដើម្បីកុំអោយហុយដល់អ្នកធ្វើដំណើតាមផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ
នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ។