រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទៅ ស៊ាម ប្រធានការិយាល័យអប់រំ យុវជន និងកីឡា បានដឹកនាំអនុប្រធាន និងមន្ត្រី បានចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យក្នុងសាលា។

លោក ទៅ ស៊ាម ប្រធានការិយាល័យអប់រំ យុវជន និងកីឡា បានដឹកនាំអនុប្រធាន និងមន្ត្រីនៃការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងអនាម័យក្នុងសាលា។ ទន្ទឹមនឹងនេះក៏បានណែនាំអ្នកលក់ដូរហាមលក់នំចំណីអាហារណាដែលក្រសួងអប់រំបានចេញសេចក្ដីណែនាំ និងហាមលក់នំចំណីអាហារណាដែលខូចគុណភាព គ្មានកាលបរិច្ឆេទត្រឹមត្រូវនោះទេ។ នៅសាលាបឋមសិក្សាឫស្សីជ្រុំ និងវិទ្យាល័យឫស្សីជ្រុំ ស្ថិតក្នុងភូមិគគីរជ្រើស ឃុំឫស្សីជ្រើស ស្រុកថ្មបាំង។

ថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង