រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះចំនួន ២២គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
នៅទីស្នាក់ការសាខា​​ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមកាកបាទក្រហមប្រចាំសង្កាត់ទាំងបី បានផ្តល់អំណោយ មនុស្សធម៌ផ្តល់ជូន និងសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជាមួយគ្រួសារចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះចំនួន ២២គ្រួសារ រស់នៅ សង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះក្រុមលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយធម្មជាតិ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលផ្តល់សាខាប្រគល់ជូនរួមមានក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ មុងសុវត្ថិភាព១ ព្រមទាំងថវិកាចំនួន៨ម៉ឺនរៀលដូចៗគ្នា ផងដែរ ។

អត្ថបទទាក់ទង