រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពង្រឹងការងារអធិការកិច្ចតាមគ្រឹះស្ថានសិក្សា

  • នៅសាលប្រជុំមន្ទីរអប់រំយុវជន និង កីឡាខេត្ត លោក សុខ វីន តំណាងលោកង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងការងារអធិការកិច្ច និង ការលើកកម្ពស់ឱកាសសិក្សា លទ្ធផលសិក្សារបស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដោយនិងការត្រៀមអនុវត្តតេស្តរង្វាយតម្លៃថ្នាក់ទី១១ ថ្នាក់ជាតិ ដោយមានការចូលរួមពីលោក មុត សុខា អភិបាលរងក្រុងខេមរភូមិន្ទ លោក នាយក នាយិកា ក្នុងក្រុងខេមរភូមិន្ទ និង លោកគ្រូអ្នកគ្រូដែលជាប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជាមកពីវិទ្យាល័យចំណោះទូទៅ និង បច្ចេកទេស តេជោសែនកោះកុង ដែលមានអ្នកចូលរួមសរុប ៣២នាក់។ កិច្ចប្រជុំនេះផ្តោតលើ ៖
  • ១.ការលើកកម្ពស់ឱកាសសិក្សា និងលទ្ធផលសិក្សារបស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ
  • ២.ការប្រើប្រាស់ឯកសារជំនួយស្មារតី ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងរង្វាយតម្លការសិក្សា របស់សិស្សថ្នាក់ជាតិ ថ្នាក់ទី៣ ទី៦ និងទី៨
  • ៣.ការអនុវត្តតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិ ថ្នាក់ទី១១ឆ្នាំ២០២៣

អត្ថបទទាក់ទង