រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ថាន់​ វីណៃ​ នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា​ បានដឹកនាំក្រុមការងារថ្នាក់ស្រុក​ ចូលរួមជាមួយបុគ្គលិករដ្ឋាករទឹកខេត្តកោះកុង​ ចុះវាស់វែងសំណង់ដែលរំលោភលេីដីចំណីផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៤៨​ ចាប់ពីចំណុចគល់ស្ពា​នព្រែកកោះប៉ោត្រេីយខាងលិចភូមិនាងកុក​ រហូតដល់ចំណុចព្រះអង្គគោកធ្លក​

លោក​ ថាន់​ វីណៃ​ នាយករងរដ្ឋបាលសាលាស្រុក​ បានដឹកនាំក្រុមការងារថ្នាក់ស្រុក​មានលោក​ ស៉ីវ​ ប៊ុនធឿន​ អនុប្រធានការិ​ ដ.ន.ស.ភ​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ លោក​ ឡុន​ ពិ​សិដ្ឋ​ មន្ត្រីការិ.ដ.ន.ស.ភ​ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង​ និងសមាជិកភូមិចាំយាម​ ព្រមទាំងមានការចូលរួមពីបុគ្គលិករដ្ឋាករទឹកខេត្តកោះកុង​ ចុះវាស់វែងសំណង់ដែលរំលោភលេីដីចំណីផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៤៨​ ចាប់ពីចំណុចគល់ស្ពា​នព្រែកកោះប៉ោត្រេីយខាងលិចភូមិនាងកុក​ រហូតដល់ចំណុចព្រះអង្គគោកធ្លក​ និងផ្សព្វផ្សាយជូនប្រជាជន​ និងសាធារណៈជនទូទៅ​ ដែលសង់លេីដីចំណីផ្លូវអោយរុះរេីក្នុងរយៈពេល​ ១៥ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​ ស្ថិតភូមិចាំយាម​ ភូមិនាងកុក​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​ ។
ថ្ងៃព្រហស្បតិ៍ ២ រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង