តាមការចាត់តាំងរបស់លោកអភិបាលស្រុក លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋាន ចំនួន ០២ ទីតាំង ស្ថិត ក្នុងមូលដ្ឋាន ភូមិអណ្តូងទឹក និងភូមិជីមាលឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដូចខាងក្រោម :
-ទីតាំងទី០១ ឈ្មោះ អ៊ុន ច័ន្ទមណី ស្នើសុំសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
-ទីតាំងទី០២ ឈ្មោះ សួន ហៀរ ស្នើសុំសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រុមការងារបានណែនាំដល់ម្ចាស់សំណង់ ឱ្យគោរពនិងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ជាធរមាន ។
ម្ចាស់សំណង់បានយល់ព្រម និងអនុវត្តតាមការណែនាំរបស់ក្រុមការងារ និង និតិវិធីដែលច្បាប់សំណង់បានកំណត់ ដោយមិនការជំទាស់អ្វីឡើយ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣
ខែសីហា 02, 2023






