លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជារជ្ជទេយ្យករបុរេប្រទាន និងលោក ទេព លីហៀង មន្ត្រីការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុក្រុង និងជារជ្ជទេយ្យករបុរេប្រទានរង បានចូលរួម វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្ដីពី “គណនេយ្យសាធារណៈ” សម្រាប់រជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង របស់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៉ឹម បញ្ញារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប វេលា ម៉ោង ៨:០០នាទីព្រឹក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមិថុនា ឆ្នាំ២០២៦។
ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕





