/ / /

លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំថ្មស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា

23/03/2020
——————————-
រដ្ឋបាលឃុំថ្មស បានបើកកិច្ចប្រជុំប្រចាំខែ មីនា របស់ក្រុមប្រឹក្សាឃុំថ្មស អាណត្តិទី៤ លើកទី ៣៣ ក្រោមអធិបតីភាព លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំ រួមនិងមានការចូលរួមពីលោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិគ្រប់ភូមិ តំណាងនាយប៉ុស្ត៍រដ្ឋបាលឃុំ នាយកសាលាគ្រប់ភូមិ ព្រមទាំងលោក ប្រធានមណ្ឌលសុខភាពថ្មស ចំនួន ២៤/០៥ នាក់។
#របៀបវារះ÷
១-ពិនិត្យ និងអនុម័តលើរបៀបវារះដែលបានគ្រោងទុក
២-ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
៣-ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន
៤-ពិភាក្សាបញ្ហារថយន្តខ្នាតធំចូលផ្លូវភូមិ
៥-ពិនិត្យការសាងសងផ្ទះ លោក ដាន់ ដារ៉ា
៦-ពិភាក្សា ផ្សព្វផ្សាយ ការប្រឆាំង និងទប់ស្កាត់នឹងជម្ងឺកូវីដ១៩ និងបងប្អូនចំណូលមកពីប្រទេសក្រៅ
៧-អំពាវនាវក្រុមការងារ បងប្អូនប្រជាពលរដ្ឋដើម្បីជួយឧបត្ថម្ភកងទ័ពជួរមុខនៅតំបន់ព្រំដែនកម្ពុជាថៃ
៨-សេចក្តីផ្សេងៗ

#រដ្ឋបាលឃុំថ្មស
===========
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
March 23, 2020

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមព្រឹត្តិការណ៍អមដូចជា បាញ់កាំជ្រួច ការតាំងពិព័រណ៍សមិទ្ធផលនានា ការប្រគំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ-អន្តរជាតិ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៦-២០២៧ សាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ