រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ង៉ែត អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាពីវឌ្ឍនភាព និងបញ្ហាផ្សេងៗ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រើប្រាស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង


លោក សាយ ង៉ែត អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាពីវឌ្ឍនភាព និងបញ្ហាផ្សេងៗ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រើប្រាស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុងដោយមានការអញ្ជើញចូលរួមពីលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម ព្រមទាំងអាជីវករផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅភូមិកោះស្ដេច នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
គោលបំណងកិច្ចប្រជុំពិនិត្យ ពិភាក្សា ពីវឌ្ឍនភាពនិងរកដំណោះស្រាយពីបញ្ហាទឹក និងអគ្គិសនីប្រើប្រាស់អោយបានប្រសិទ្ធភាព គុណភាព ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋប្រើប្រាស់លើកោះស្ដេច អោយបានគ្រប់គ្រាន់។
………………………………………………………

ថ្ងៃចន្ទ ១៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
July 31, 2023

អត្ថបទទាក់ទង