រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុត មាន និងលោកឈឺន ភស្តារ អភិបាលរងស្រុកថ្មបាំងចុះពិនិត្យទីតាំងទឹកជនលិច ត្រង់ចំណុចពួចភូមិស្ពានក្តារ ឃុំតាទៃលេី និងអូតាបាក់ ក្នុងឃុំឬស្សីជ្រុំ

ដោយការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងក្រោមការចង្អុលបង្ហាញពីលោកស្រីទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង លោក ឃុត មាន និងលោក ឈឺន ភស្តារ អភិបាលរង បានដឹកនាំមន្ដ្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងលិចត្រង់ចំណុចពួចភូមិស្ពានក្តារ ឃុំតាទៃលេីនិងអូតាបាក់ក្នុងឃុំឬស្សីជ្រុំ។

ថ្ងៃអាទិត្យ ១៣ កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង