ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញនាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តតាតៃភូមិដូង ស្ថិតនៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
ថ្ងៃអាទិត្យ ១៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ July 30, 2023