លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក អមដំណេីរលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យការឈូសឆាយបង្ហាប់ផ្លូវចូលទីលានចាក់សំរាម ព្រោះកន្លងមកឃើញថាផ្លូវចូលនេះរងការខូចខាតដោយសារទឹកភ្លៀង ធ្វើអោយក្រុមហ៊ុនពិបាកដឹកសំរាមទៅចាក់ក្នុងរណ្តៅ ការអនុវត្តនេះបានប្រើប្រាស់គ្រឿងចក្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ស្ថិតនៅភូមិទួលគគីរលេី ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសៅរ៍ ១២កេីត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣