រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុងចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ ឬក្រុមគ្រួសារ​ ប្រចាំខែកក្កដា ឆ្នាំ​២០២៣​ ។

ថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣​ ។

នៅរសៀលថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣​ ។
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង ដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បានចុះបេីក​ប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ​ ឬក្រុមគ្រួសារ​ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែកក្កដា ឆ្នាំ​២០២៣​ ។
ការចូលរួបញ្ចេញមតិយោបល់​ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ​ ចំណុច​ខ្វះ​ខាត​ បញ្ហាប្រឈម​ និងសំណូមពរផ្សេងៗ យកមកវិភាគ ដោះស្រាយ និងកែលម្អរ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង​ ។

សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងដាក់ចូលប្រអប់សំបុត្រដែលបានដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។

អត្ថបទទាក់ទង