រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ សហការណ៍ជាមួយលោកស្រី គាំ គីមឈី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា នាំយកអំណោយប្រចាំខែរបស់សាខាកាកបាទក្រហមខេត្តកោះកុង ជូនដល់គ្រួសារមានពិការភាពស្ថិតនៅភូមិទួលគគីរក្រោម និងគ្រួសារចិញ្ចឹមក្មេងកំព្រាស្ថិតនៅភូមិតាចាត សរុបចំនួន ០២គ្រួសារ

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធានកាកបាទក្រហមឃុំ សហការណ៍ជាមួយលោកស្រី គាំ គីមឈី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា និងបានដឹកនាំសមាជិកកាកបាទក្រហមឃុំ នាំយកអំណោយប្រចាំខែរបស់សាខាកាកបាទក្រហមខេត្តកោះកុង ជូនដល់គ្រួសារមានពិការភាពស្ថិតនៅភូមិទួលគគីរក្រោម និងគ្រួសារចិញ្ចឹមក្មេងកំព្រាស្ថិតនៅភូមិតាចាត សរុបចំនួន ០២គ្រួសារ ។ អំណោយដែលឧបត្ថម្ភជាប្រចាំខែ មានដូចជាៈ អង្ករ ០១បាវ ទម្ងន់ ២៥ គ.ក ទឹកបរិសុទ្ធឱរ៉ាល់ ០១កេស មីជាតិ ០១កេស ត្រីខកំប៉ុង ០១យួរ មាន១០កប៉ុង អមដោយថវិកា ៨០,០០០រៀល ក្នុង០១គ្រួសារ បន្ថែមដោយថវិកាផ្ទាល់ខ្លួនរបស់លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក ចំនួន ៥០,០០០រៀល ក្នុង ០១គ្រួសារ។
រសៀលថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង