រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានប្រគល់សម្ភារបរិក្ខាររដ្ឋបាលសាលារៀន ដល់គ្រឹះស្ថានសិក្សាជ័យលាភីក្រោមអធិបតីភាព លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានប្រគល់សម្ភារបរិក្ខាររដ្ឋបាលសាលារៀន ដល់គ្រឹះស្ថានសិក្សាជ័យលាភីក្រោមអធិបតីភាព លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រីក្រុមការងារបញ្ជីសារពើភណ្ឌនិងលោក នាយក ចំនួនបួនសាលា ៖
១-បឋមសិក្សារុងផ្លាមកេសនទទួលបានទូរដាក់ឯកសារ ១២ថតចំនួន១គ្រឿង កុំព្យូទ័រលើតុចំនួន១គ្រឿង ម៉ាស៊ីនបោះពុម្ភចំនួន១គ្រឿង  ២-វិទ្យាល័យកោះស្ដេច ទទួលបានទូរដាក់ឯកសារ១២ថតចំនួន២គ្រឿង កុំព្យូទ័រលើតុចំនួន៦គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន១គ្រឿង
៣-បឋមសិក្សាស្មាច់មានជ័យទទួលបានទូរដាក់ឯកសារ១២ថតចំនួន១គ្រឿង កុំព្យូទ័រលើតុចំនួន១គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន១គ្រឿ​ង
៤- បឋមសិក្សាទីរួមខេត្តទទួលបានទូរដាក់ឯកសារ១២ថតចំនួន២គ្រឿង កុំព្យូទ័រលើតុចំនួន១គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន១គ្រឿង។
ស្របតាមលិខិតលេខ១៧៣៤អយក.សទរ ចុះថ្ងៃចន្ទ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា។
ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ July 28, 2023

អត្ថបទទាក់ទង