រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម ដែលគាំទ្រដោយគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការងារបរិស្ថាន និងសង្គម ដែលគាំទ្រដោយ គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម នៃក្រសួងបរិស្ថាន ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យជំនាញ និងក្រុមការងារនៃរដ្ឋបាលខេត្ត ដើម្បីពិភាក្សាគ្នា កំណត់អំពីគម្រោងអាទិភាព និងសកម្មភាពសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងសង្គម ដើម្បីដាក់ស្នើសូមគម្រោងពីក្រសួងបរិស្ថាន។ តាមរយៈកិច្ចប្រជុំក្រុមការងារក៏បានសម្រេចជ្រើសរើសគម្រោងពាក់ព័ន្ធនឹងការរៀបចំយន្តការគ្រប់គ្រងនានា និងការពង្រឹងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ លើដំណើរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព។
នៅសាលប្រជុំ (ក) សាលាខេត្ត។
ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ July 28, 2023

អត្ថបទទាក់ទង