រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកស្រី សោម សោភា ឧត្តមភរិយាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ និងក្រុមការងារយេនឌ័រ បានអញ្ជើញប្រគល់ថវិកាជូនដល់នាយអាវុធហត្ថជានារី ចំនួន០២នាក់ ដែលជួបបញ្ហាកូនឈឺសម្រាកពេទ្យ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកស្រី សោម សោភា ឧត្តមភរិយាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ និងក្រុមការងារយេនឌ័រ បានអញ្ជើញប្រគល់ថវិកាជូនដល់នាយអាវុធហត្ថជានារី ចំនួន០២នាក់ដែលជួបបញ្ហាកូនឈឺសម្រាកពេទ្យ  ក្នុងនោះមាន÷
១/លោកស្រីអនុសេនីយ៍ទោ សែន សៀវម៉ី ជំនួយការការិយាល័យព្រហ្មទណ្ឌ ថវិកាចំនួន ២,០៤០,០០០រៀល (ថវិកាលោកជំទាវផ្ទាល់ចំនួន ៣៦០,០០០រៀល)។
២/លោកស្រីអនុសេនីយ៍ឯក សុខ សោភា នាយការិយាល័យប្រឆាំងការជួញដូរ ថវិកាចំនួន ៤០០,០០០រៀល (ថវិកាលោកជំទាវផ្ទាល់ចំនួន ២០០,០០០រៀល)។
ថវិកាទាំងអស់នេះបានមកពីការចូលរួម របស់នាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង និងមានការចូលរួមឧបត្ថម្ភពីលោកស្រីផងដែរ ៕
ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ July 28, 2023

អត្ថបទទាក់ទង