រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការលទ្ឋកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន ៨គម្រោង ជូនរដ្ឋបាលខេត្តកោះកុង

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការលទ្ឋកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន ៨គម្រោង៖
១-ការផ្គត់ផ្គង់គ្រឿងសង្ហារឹម សម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍
២-ពិគ្រោះថ្លៃការងារផ្គត់ផ្គង់ឯកសណ្ឋាន ក្រុមប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា
៣-ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ
៤-ការផ្គត់ផ្គង់សម្ភារបរិក្ខាបច្ចេកទេសព៌ត៍មានវិទ្យា
៥-ការងារជួសជុលសួនច្បារចាប់ពីចំនុចស្ពានក្បែរសណ្ឋាគារកោះកុងបេយ៍ មកគល់ស្ពានកោះកុង និងដាំផ្កាក្នុងសួនច្បារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
៦-ការរងារស្ថាលូដោះទឹកប្រវែង១.២២៥ម៉ែត្រអង្កត់ផ្ចិត០.៨ម៉ែត្រ និងស្តារប្រឡាយធម្មជាតិប្រវែង៧២៩ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
៦-ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែទំហំ២.៨៣៣ម៉ែត្រការ៉េ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង 
៨-ការងារជួសជុលរបងសាលាខេត្តបណ្តោយ៩៩.៥ម៉ែត្រ ទទឹង៨០ម៉ែត្រ កម្ពស់២ម៉៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ July 27, 2023

អត្ថបទទាក់ទង